ព្រះត្រៃបិដក ភាគ ៩២
មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វ អ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា មិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់សត្វ អ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា មិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។
[៣១១] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់សត្វ អ្នកមិនមានឃានៈ អ្នកប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់សត្វ អ្នកមិនមានឃានៈ អ្នកមិនមានហេតុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង សទ្ធិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់សត្វ អ្នកមិនមានហេតុ អ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ
ID: 637827152214387631
ទៅកាន់ទំព័រ៖