ព្រះត្រៃបិដក ភាគ ៩២

ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សទ្ធិន្ទ្រិយ របស់​សត្វ​អ្នក​មិន​មានហេតុ អ្នក​មិន​មាន​ឃានៈ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង ឃា​និ​ន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [៣១២] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ឃា​និ​ន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ឃានៈ អ្នក​ប្រកបដោយ​ញាណ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ក្នុង​ទីនោះ ឯបញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ឃានៈ អ្នក​ប្រាសចាក​ញាណ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង បញ្ញិ​ន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ បញ្ញិ​ន្ទ្រិយ របស់​សត្វ អ្នក​ប្រាសចាក​ញាណ អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ក្នុង​ទីនោះ ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បញ្ញិ​ន្ទ្រិយ របស់​សត្វ អ្នក​ប្រាសចាក​ញាណ អ្នក​មិន​មាន​ឃានៈ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង ឃា​និ​ន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637827152409075586
ទៅកាន់ទំព័រ៖