ព្រះត្រៃបិដក ភាគ ៩២
សោមនស្សិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះទេ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកសោមនស្ស មិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រីទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ វៀរចាកសោមនស្ស មិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។
[៣១៧] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា មិនកើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រីទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា មិនកើតឡើង ក្នុងទីនោះ
ID: 637827153112863979
ទៅកាន់ទំព័រ៖