ព្រះត្រៃបិដក ភាគ ៩២
ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រីទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា មិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។
[៣១៨] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រី អ្នកមានហេតុទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រី អ្នកមិនមានហេតុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង សទ្ធិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ស្ត្រីអ្នកមិនមានហេតុទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់សត្វ អ្នកមិនមានហេតុ មិនមែនជាស្ត្រីទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។
ID: 637827153314895384
ទៅកាន់ទំព័រ៖