ព្រះត្រៃបិដក ភាគ ៩២
[៣១៩] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រី អ្នកប្រកបដោយញាណទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រី អ្នកប្រាសចាកញាណទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង បញ្ញិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បញ្ញិន្ទ្រិយ របស់ស្ត្រីអ្នកប្រាសចាកញាណទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បញ្ញិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រី អ្នកប្រាសចាកញាណទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។
[៣២០] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។
ID: 637827153574582811
ទៅកាន់ទំព័រ៖