ព្រះត្រៃបិដក ភាគ ៩២
ឥត្ថិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រី អ្នកមានចិត្តទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់សត្វអ្នកមិនមានចិត្តទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង មនិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៣២១] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វ មិនមែនជាបុរសទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលច្យុត មិនកើតឡើងផង ជីវិតិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៣២២] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វមិនមែនជាបុរសទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស មិនកើតឡើង ក្នុងទីនោះ
ID: 637827153865699326
ទៅកាន់ទំព័រ៖