ព្រះត្រៃបិដក ភាគ ៩២

មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​បុរស​ទាំងនោះ កាល​ចាប់បដិសន្ធិ វៀរចាក​ឧបេក្ខា មិនកើត​ឡើង ក្នុង​ទីនោះ ឯបុរិ​សិន្ទ្រិយ របស់​បុរស​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​បុរស​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ វៀរចាក​ឧបេក្ខា មិនកើត​ឡើង​ផង បុរិ​សិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [៣២៤] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ បុរិ​សិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​បុរស អ្នកមាន​ហេតុ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ក្នុង​ទីនោះ ឯសទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បុរិ​សិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​បុរស អ្នក​មិន​មានហេតុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង សទ្ធិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ សទ្ធិន្ទ្រិយ របស់​បុរស អ្នក​មិន​មានហេតុ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ក្នុង​ទីនោះ ឯបុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 637827154278055283
ទៅកាន់ទំព័រ៖