ព្រះត្រៃបិដក ភាគ ៩២
មនិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វមិនមែនជាបុរស អ្នកមានចិត្តទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់សត្វ អ្នកមិនមានចិត្តទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង មនិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[៣២៧] ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកសោមនស្ស មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសោមនស្ស ក្នុងបវត្តិកាល ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលច្យុត មិនកើតឡើងផង ជីវិតិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។
[៣២៨] ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា
ID: 637827154751961131
ទៅកាន់ទំព័រ៖