ព្រះត្រៃបិដក ភាគ ៩២
[៣៣០] ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បញ្ញិន្ទ្រិយ របស់សត្វ អ្នកប្រាសចាកញាណទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកញាណ ក្នុងបវត្តិកាល ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បញ្ញិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលច្យុត មិនកើតឡើងផង ជីវិតិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។
[៣៣១] ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វ អ្នកមិនមានចិត្តទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលច្យុត មិនកើតឡើងផង ជីវិតិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។
ID: 637827155214170383
ទៅកាន់ទំព័រ៖