ព្រះត្រៃបិដក ភាគ ៩២
[៣៣២] សោមនស្សិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់អសញ្ញសត្វទាំងអស់នោះ មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសោមនស្ស ទាំងប្រាសចាកឧបេក្ខា ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងបវត្តិកាល ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់អសញ្ញសត្វទាំងអស់នោះ មិនកើតឡើងផង សោមនស្សិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកឧបេក្ខា ទាំងប្រាសចាកសោមនស្ស ក្នុងទីនោះ។
ID: 637827155463390046
ទៅកាន់ទំព័រ៖