ព្រះត្រៃបិដក ភាគ ៩២
ឧបេក្ខិន្ទ្រិយ របស់អសញ្ញសត្វទាំងអស់នោះ មិនកើតឡើងផង សទ្ធិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកឧបេក្ខា ទាំងប្រាសចាកសទ្ធា ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់សត្វ អ្នកមិនមានហេតុទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសទ្ធា ទាំងប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់អសញ្ញសត្វទាំងអស់នោះ មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសទ្ធា ទាំងប្រាសចាកឧបេក្ខា ក្នុងទីនោះ។
[៣៣៧] ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វ អ្នកប្រកបដោយញាណទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកឧបេក្ខា ទាំងប្រកបដោយញាណ ក្នុងបវត្តិកាល ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ
ID: 637827156323439777
ទៅកាន់ទំព័រ៖