ព្រះត្រៃបិដក ភាគ ៩២

សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [៣៤៨] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [៣៤៩] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [៣៥០] ឃា​និ​ន្ទ្រិយ។បេ។ ឥត្ថិន្ទ្រិយ បុរិ​សិន្ទ្រិយ ជីវិតិន្ទ្រិយ សោ​មនស្សិ​ន្ទ្រិយ ឧបេ​ក្ខិន្ទ្រិយ សទ្ធិន្ទ្រិយ និង​បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ មនិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [៣៥១] ចក្ខុន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីណា សោ​តិ​ន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត សោ​តិ​ន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីណា ចក្ខុន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 637827157644880186
ទៅកាន់ទំព័រ៖