ព្រះត្រៃបិដក ភាគ ៩២
[៣៥២] ចក្ខុន្ទ្រិយ កើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ កើតឡើងហើយ ក្នុងរូបាវចរភពនោះ ឯឃានិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខុន្ទ្រិយ កើតឡើងហើយផង ឃានិន្ទ្រិយ កើតឡើងហើយផង ក្នុងកាមាវចរភពនោះ។ មួយទៀត ឃានិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៣៥៣] ចក្ខុន្ទ្រិយ កើតឡើងហើយ ក្នុងទីណា ឥត្ថិន្ទ្រិយ។បេ។ បុរិសិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ កើតឡើងហើយ ក្នុងរូបាវចរភពនោះ ឯបុរិសិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខុន្ទ្រិយ កើតឡើងហើយផង បុរិសិន្ទ្រិយ កើតឡើងហើយផង ក្នុងកាមាវចរភពនោះ។ មួយទៀត បុរិសិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៣៥៤] ចក្ខុន្ទ្រិយ កើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ កើតឡើងហើយ ក្នុងអសញ្ញសត្វ និងអរូបព្រហ្មនោះ ឯចក្ខុន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ កើតឡើងហើយផង ចក្ខុន្ទ្រិយ កើតឡើងហើយផង ក្នុងបញ្ចវោការភពនោះ។
ID: 637827157891141930
ទៅកាន់ទំព័រ៖