ព្រះត្រៃបិដក ភាគ ៩២
[៣៥៥] ចក្ខុន្ទ្រិយ កើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត សោមនស្សិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៣៥៦] ចក្ខុន្ទ្រិយ កើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត ឧបេក្ខិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ កើតឡើងហើយ ក្នុងអរូបភពនោះ ឯចក្ខុន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ កើតឡើងហើយផង ចក្ខុន្ទ្រិយ កើតឡើងហើយផង ក្នុងបញ្ចវោការភពនោះ។
[៣៥៧] ចក្ខុន្ទ្រិយ កើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ កើតឡើងហើយ ក្នុងអរូបភពនោះ ឯចក្ខុន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ កើតឡើងហើយផង ចក្ខុន្ទ្រិយ កើតឡើងហើយផង ក្នុងបញ្ចវោការភពនោះ។
[៣៥៨] ឃានិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា ឥត្ថិន្ទ្រិយ។បេ។ បុរិសិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។
ID: 637827158160830049
ទៅកាន់ទំព័រ៖