ព្រះត្រៃបិដក ភាគ ៩២

មួយទៀត បុរិ​សិន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីណា ឃា​និ​ន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [៣៥៩] ឃា​និ​ន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីណា ជីវិតិន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីណា ឃា​និ​ន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ជីវិតិន្ទ្រិយ កើតឡើង​ហើយ ក្នុង​រូបាវចរ​ភព និង​អរូបាវចរ​ភព​នោះ ឯឃា​និ​ន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ កើតឡើង​ហើយ​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ហើយ​ផង ក្នុង​កាមាវចរ​ភព​នោះ។
 [៣៦០] ឃា​និ​ន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីណា ឃា​និ​ន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ សោ​មនស្សិ​ន្ទ្រិយ កើតឡើង​ហើយ ក្នុង​រូបាវចរ​ភព​នោះ ឯឃា​និ​ន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ សោ​មនស្សិ​ន្ទ្រិយ កើតឡើង​ហើយ​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ហើយ​ផង ក្នុង​កាមាវចរ​ភព​នោះ។
 [៣៦១] ឃា​និ​ន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីណា ឃា​និ​ន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 637827158536634392
ទៅកាន់ទំព័រ៖