ព្រះត្រៃបិដក ភាគ ៩២
ឧបេក្ខិន្ទ្រិយ កើតឡើងហើយ ក្នុងរូបាវចរភព និងអរូបាវចរភពនោះ ឯឃានិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ កើតឡើងហើយផង ឃានិន្ទ្រិយ កើតឡើងហើយផង ក្នុងកាមាវចរភពនោះ។
[៣៦២] ឃានិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត សទ្ធិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ កើតឡើងហើយ ក្នុងរូបាវចរភព និងអរូបាវចរភពនោះ ឯឃានិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះទេ សទ្ធិន្ទ្រិយ កើតឡើងហើយផង ឃានិន្ទ្រិយ កើតឡើងហើយផង ក្នុងកាមាវចរភពនោះ។
[៣៦៣] ឃានិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ កើតឡើងហើយ ក្នុងរូបាវចរភព និងអរូបាវចរភពនោះ ឯឃានិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ កើតឡើងហើយផង ឃានិន្ទ្រិយ កើតឡើងហើយផង ក្នុងកាមាវចរភពនោះ។
ID: 637827158762728098
ទៅកាន់ទំព័រ៖