ព្រះត្រៃបិដក ភាគ ៩២
[៣៦៤] ឥត្ថិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា ឥត្ថិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។បេ។
[៣៦៥] បុរិសិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ កើតឡើងហើយ ក្នុងរូបាវចរភព និងអរូបាវចរភពនោះ ឯបុរិសិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ កើតឡើងហើយផង បុរិសិន្ទ្រិយ កើតឡើងហើយផង ក្នុងកាមាវចរភពនោះ។
[៣៦៦] បុរិសិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត សោមនស្សិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ កើតឡើងហើយ ក្នុងរូបាវចរភពនោះ ឯបុរិសិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ កើតឡើងហើយផង បុរិសិន្ទ្រិយ កើតឡើងហើយផង ក្នុងកាមាវចរភពនោះ។
ID: 637827159130708340
ទៅកាន់ទំព័រ៖