ព្រះត្រៃបិដក ភាគ ៩២
[៣៦៧] បុរិសិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ។បេ។ សទ្ធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ កើតឡើងហើយ ក្នុងរូបាវចរភព និងអរូបាវចរភពនោះ ឯបុរិសិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ កើតឡើងហើយផង បុរិសិន្ទ្រិយ កើតឡើងហើយផង ក្នុងកាមាវចរភពនោះ។
[៣៦៨] ជីវិតិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ កើតឡើងហើយ ក្នុងអសញ្ញសត្វនោះ ឯសោមនស្សន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ កើតឡើងហើយផង សោមនស្សិន្ទ្រិយ កើតឡើងហើយផង ក្នុងចតុវោការភព និងបញ្ចវោការភពនោះ។ មួយទៀត សោមនស្សិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៣៦៩] ជីវិតិន្ទ្រិយ កើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ។បេ។ សទ្ធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ កើតឡើងហើយ ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ កើតឡើងហើយ ក្នុងអសញ្ញសត្វនោះ ឯមនិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ កើតឡើងហើយផង មនិន្ទ្រិយ កើតឡើងហើយផង ក្នុងចតុវោការភព និងបញ្ចវោការភពនោះ។
ID: 637827159381489624
ទៅកាន់ទំព័រ៖