ព្រះត្រៃបិដក ភាគ ៩២

 [៣៧៤] បញ្ញិ​ន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីណា មនិន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីណា បញ្ញិ​ន្ទ្រិយ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [៣៧៥] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា សោ​តិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត សោ​តិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [៣៧៦] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ របស់​រូបាវចរ​សត្វ​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ របស់​កាមាវចរ​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយទៀត ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [៣៧៧] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ឥត្ថិន្ទ្រិយ។បេ។ បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ របស់​រូបាវចរ​សត្វ​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 637827159904490917
ទៅកាន់ទំព័រ៖