ព្រះត្រៃបិដក ភាគ ៩២

ឯបុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ របស់​កាមាវចរ​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង បុរិ​សិន្ទ្រិយ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយទៀត បុរិ​សិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [៣៧៨] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ជីវិតិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ជីវិតិន្ទ្រិយ របស់​អសញ្ញ​សត្វ និង​អរូបព្រហ្ម​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ របស់​បញ្ចវោការ​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង ចក្ខុន្ទ្រិយ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [៣៧៩] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [៣៨០] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 637827160186053085
ទៅកាន់ទំព័រ៖