ព្រះត្រៃបិដក ភាគ ៩២

មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​អរូបព្រហ្ម​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​បញ្ចវោការ​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង ចក្ខុន្ទ្រិយ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [៣៨១] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ មនិន្ទ្រិយ របស់​អរូបព្រហ្ម​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ មនិន្ទ្រិយ របស់​បញ្ចវោការ​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង ចក្ខុន្ទ្រិយ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [៣៨២] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត ឥត្ថិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637827160444971093
ទៅកាន់ទំព័រ៖