ព្រះត្រៃបិដក ភាគ ៩២
សោមនស្សិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ កើតឡើងហើយផង ឃានិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។
[៣៨៦] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់រូបាវចរសត្វ និងអរូបាវចរសត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ កើតឡើងហើយផង ឃានិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។
[៣៨៧] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់រូបាវចរសត្វ និងអរូបាវចរសត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ កើតឡើងហើយផង ឃានិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។
ID: 637827161031989499
ទៅកាន់ទំព័រ៖