ព្រះត្រៃបិដក ភាគ ៩២
[៣៨៨] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់រូបាវចរសត្វ និងអរូបាវចរសត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ កើតឡើងហើយផង ឃានិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។
[៣៨៩] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៣៩០] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។
ID: 637827161349176983
ទៅកាន់ទំព័រ៖