ព្រះត្រៃបិដក ភាគ ៩២
មនិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ កើតឡើងហើយផង បុរិសិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។
[៣៩៣] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលទុតិយចិត្ត របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ជីវិតិន្ទ្រិយ របស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង សោមនស្សិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៣៩៤] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។
ID: 637827161892344545
ទៅកាន់ទំព័រ៖