ព្រះត្រៃបិដក ភាគ ៩២
[៣៩៧] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅពីនេះ កើតឡើងហើយផង សោមនស្សិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។
[៣៩៨] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ មនិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង សោមនស្សិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។
ID: 637827162370035385
ទៅកាន់ទំព័រ៖