ព្រះត្រៃបិដក ភាគ ៩២

 [៤០៨] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ មិន​មាន​ទេ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ មិន​មាន​ទេ។
 [៤០៩] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ឥត្ថិន្ទ្រិយ។បេ។ បុរិ​សិន្ទ្រិយ ជីវិតិន្ទ្រិយ សោ​មនស្ស​ន្ទ្រិយ ឧបេ​ក្ខិន្ទ្រិយ សទ្ធិន្ទ្រិយ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ មិន​មាន​ទេ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ មិន​មាន​ទេ។បេ។
 [៤១០] បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ មនិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ មិន​មាន​ទេ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ មិន​មាន​ទេ។
 [៤១១] ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីណា សោ​តិ​ន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត សោ​តិ​ន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីណា ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 637827163269268985
ទៅកាន់ទំព័រ៖