ព្រះត្រៃបិដក ភាគ ៩២

 [៤១២] ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីណា ឃា​និ​ន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត ឃា​និ​ន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីណា ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ឃា​និ​ន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​រូបាវចរ​ភព ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ឃា​និ​ន្ទ្រិយ មិនកើត​ឡើង​ហើយ​ផង ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ​ផង ក្នុង​អសញ្ញ​សត្វ និង​អរូបព្រហ្ម ក្នុង​ទីនោះ។
 [៤១៣] ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីណា ឥត្ថិន្ទ្រិយ។បេ។ បុរិ​សិន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត បុរិ​សិន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីណា ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ បុរិ​សិន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​រូបាវចរ​ភព ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ បុរិ​សិន្ទ្រិយ មិនកើត​ឡើង​ហើយ​ផង ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ​ផង ក្នុង​អសញ្ញ​សត្វ និង​អរូបព្រហ្ម ក្នុង​ទីនោះ។
 [៤១៤] ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីណា ជីវិតិន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ កើតឡើង​ហើយ។ មួយទៀត ជីវិតិន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីណា ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 637827163526479611
ទៅកាន់ទំព័រ៖