ព្រះត្រៃបិដក ភាគ ៩២

 [៤១៥] ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីណា ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [៤១៦] ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​អរូបព្រហ្ម ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ ក៏​មិនកើត​ឡើង​ហើយ​ផង ឧបេ​ក្ខិន្ទ្រិយ មិនកើត​ឡើង​ហើយ​ផង ក្នុង​អសញ្ញ​សត្វ ក្នុង​ទីនោះ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីណា ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [៤១៧] ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​អរូបព្រហ្ម ក្នុង​ទីនោះ ឯមនិន្ទ្រិយ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ ក៏​មិនកើត​ឡើង​ហើយ​ផង មនិន្ទ្រិយ មិនកើត​ឡើង​ហើយ​ផង ក្នុង​អសញ្ញ​សត្វ ក្នុង​ទីនោះ។ មួយទៀត មនិន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីណា ចក្ខុន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [៤១៨] ឃា​និ​ន្ទ្រិយ មិនកើត​ឡើង​ហើយ ក្នុង​ទីណា
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637827163845073368
ទៅកាន់ទំព័រ៖