ព្រះត្រៃបិដក ភាគ ៩២
ឥត្ថិន្ទ្រិយ។បេ។ បុរិសិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៤១៩] ឃានិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។ មួយទៀត ជីវិតិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ មិនមានទេ។
[៤២០] ឃានិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ឃានិន្ទ្រិយ មិនកើតឡើងហើយ ក្នុងរូបាវចរភព ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានិន្ទ្រិយ មិនកើតឡើងហើយផង សោមនស្សិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងអសញ្ញសត្វ និងអរូបព្រហ្ម ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៤២១] ឃានិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ឃានិន្ទ្រិយ មិនកើតឡើងហើយ ក្នុងរូបាវចរភព និងអរូបាវចរភព ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានិន្ទ្រិយ មិនកើតឡើងហើយផង ឧបេក្ខិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងអសញ្ញសត្វ ក្នុងទីនោះ។
ID: 637827164127742594
ទៅកាន់ទំព័រ៖