ព្រះត្រៃបិដក ភាគ ៩២
មួយទៀត ឧបេក្ខិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៤២២] ឃានិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ឃានិន្ទ្រិយ មិនកើតឡើងហើយ ក្នុងរូបាវចរភព និងអរូបាវចរភព ក្នុងទីនោះ ឯមនិន្ទ្រិយ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានិន្ទ្រិយ មិនកើតឡើងហើយផង មនិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងអសញ្ញសត្វ ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៤២៣] ឥត្ថិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា ឥត្ថិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។បេ។
[៤២៤] បុរិសិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។ មួយទៀត ជីវិតិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ មិនមានទេ។
[៤២៥] បុរិសិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា
ID: 637827164432585736
ទៅកាន់ទំព័រ៖