ព្រះត្រៃបិដក ភាគ ៩២
សោមនស្សិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ មិនកើតឡើងហើយ ក្នុងរូបាវចរភព ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ បុរិសិន្ទ្រិយ មិនកើតឡើងហើយផង សោមនស្សិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងអសញ្ញសត្វ និងអរូបព្រហ្ម ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៤២៦] បុរិសិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ មិនកើតឡើងហើយ ក្នុងរូបាវចរភព និងអរូបាវចរភព ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ បុរិសិន្ទ្រិយ មិនកើតឡើងហើយផង ឧបេក្ខិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងអសញ្ញសត្វ ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៤២៧] បុរិសិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ មិនកើតឡើងហើយ ក្នុងរូបាវចរភព និងអរូបាវចរភព ក្នុងទីនោះ ឯមនិន្ទ្រិយ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ
ID: 637827164672451531
ទៅកាន់ទំព័រ៖