ព្រះត្រៃបិដក ភាគ ៩២
[៤៣៦] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់រូបាវចរសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់សុទ្ធាវាសសត្វ អសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ មិនកើតឡើងហើយផង ចក្ខុន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៤៣៧] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឥត្ថិន្ទ្រិយ។បេ។ បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់រូបាវចរសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់សុទ្ធាវាសសត្វ អសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ មិនកើតឡើងហើយផង ចក្ខុន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។
ID: 637827165559029208
ទៅកាន់ទំព័រ៖