ព្រះត្រៃបិដក ភាគ ៩២
[៤៣៨] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់អសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងហើយផង ជីវិតិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៤៣៩] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៤៤០] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់អរូបព្រហ្មទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ
ID: 637827165858415830
ទៅកាន់ទំព័រ៖