ព្រះត្រៃបិដក ភាគ ៩២
ឃានិន្ទ្រិយ របស់សុទ្ធាវាសសត្វ អសញ្ញសត្វ និងអរូបាវចរសត្វទាំងនោះ មិនកើតឡើងហើយផង សោមនស្សិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៤៤៦] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់រូបាវចរសត្វ និងអរូបាវចរសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់សុទ្ធាវាសសត្វ និងអសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង ឧបេក្ខិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៤៤៧] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់រូបាវចរសត្វ និងអរូបាវចរសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ
ID: 637827166588907682
ទៅកាន់ទំព័រ៖