ព្រះត្រៃបិដក ភាគ ៩២

ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ឃា​និ​ន្ទ្រិយ របស់​សុទ្ធាវាស​សត្វ និង​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង មនិន្ទ្រិយ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [៤៤៨] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត បុរិ​សិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។បេ។
 [៤៤៩] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ជីវិតិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ បុរិ​សិន្ទ្រិយ របស់​រូបាវចរ​សត្វ និង​អរូបាវចរ​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ បុរិ​សិន្ទ្រិយ របស់​សុទ្ធាវាស​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង ជីវិតិន្ទ្រិយ ក៏​មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637827166820796605
ទៅកាន់ទំព័រ៖