ព្រះត្រៃបិដក ភាគ ៩២
[៤៥០] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់រូបាវចរសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់សុទ្ធាវាសសត្វ អសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ មិនកើតឡើងហើយផង សោមនស្សិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៤៥១] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់រូបាវចរសត្វ និងអរូបាវចរសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់សុទ្ធាវាសសត្វ និងអសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង ឧបេក្ខិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
ID: 637827167067202818
ទៅកាន់ទំព័រ៖