ព្រះត្រៃបិដក ភាគ ៩២
[៤៥២] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់រូបាវចរសត្វ និងអរូបាវចរសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់សុទ្ធាវាសសត្វ និងអសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង មនិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[៤៥៣] ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ សោមនស្សិន្ទ្រិយ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងហើយផង ជីវិតិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងឧប្បាទក្ខណៈនៃឧបបត្តិចិត្ត ក្នុងទីនោះ។
ID: 637827167284546573
ទៅកាន់ទំព័រ៖