ព្រះត្រៃបិដក ភាគ ៩២

 [៤៥៤] ជីវិតិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ។បេ។ សទ្ធិន្ទ្រិយ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ជីវិតិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ មនិន្ទ្រិយ របស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ មនិន្ទ្រិយ របស់​សុទ្ធាវាស​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង ជីវិតិន្ទ្រិយ មិនកើត​ឡើង​ហើយ​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ឧប​បត្តិ​ចិត្ត ក្នុង​ទីនោះ។
 [៤៥៥] សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ។បេ។ សទ្ធិន្ទ្រិយ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ កាល​ចិត្ត​ទីពីរ របស់​ពួក​សុទ្ធាវាស​សត្វ កំពុង​ប្រព្រឹត្តទៅ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ កាល​ពួក​សុទ្ធាវាស​សត្វ និង​ពួក​អសញ្ញ​សត្វ ចាប់បដិសន្ធិ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង មនិន្ទ្រិយ ក៏​មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637827167479733260
ទៅកាន់ទំព័រ៖