ព្រះត្រៃបិដក ភាគ ៩២

 [៤៥៦] ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [៤៥៧] សទ្ធិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា បញ្ញិ​ន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា សទ្ធិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [៤៥៨] បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា មនិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [៤៥៩] ចក្ខុន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង សោ​តិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ អើ។ មួយទៀត សោ​តិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ អើ។
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 637827167778952386
ទៅកាន់ទំព័រ៖