ព្រះត្រៃបិដក ភាគ ៩២

មនិន្ទ្រិយ របស់​ទាំងឡាយ ក្រៅ​នេះ នឹង​កើតឡើង​ផង ចក្ខុន្ទ្រិយ នឹង​កើតឡើង​ផង ។
 [៤៦៧] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ បុរស​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​បុរិសភាព​នុ៎ះឯង ហើយនឹង​បរិនិព្វាន ឃា​និ​ន្ទ្រិយ របស់​បុរស​ទាំងនោះ នឹង​កើតឡើង ឯឥត្ថិន្ទ្រិយ របស់​បុរស​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងឡាយ ក្រៅ​នេះ នឹង​កើតឡើង​ផង ឥត្ថិន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត ឥត្ថិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ អើ។
 [៤៦៨] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ ស្រ្តី​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង ហើយនឹង​បរិនិព្វាន ឃា​និ​ន្ទ្រិយ របស់​ស្រ្តី​ទាំងនោះ នឹង​កើតឡើង ឯបុរិ​សិន្ទ្រិយ របស់​ស្រ្តី​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងឡាយ ក្រៅ​នេះ នឹង​កើតឡើង​ផង បុរិ​សិន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត បុរិ​សិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ អើ។
 [៤៦៩] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 637827169822918232
ទៅកាន់ទំព័រ៖