ព្រះត្រៃបិដក ភាគ ៩២
ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វាន ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ នឹងកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់សត្វទាំងឡាយ ក្រៅនេះ នឹងកើតឡើងផង ឃានិន្ទ្រិយ នឹងកើតឡើងផង។
[៤៧០] ឃានិន្ទ្រិយ របស់សត្វណា នឹងកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ សត្វទាំងឡាយណា ជាអ្នកមានឃានៈ ចូលទៅកើតដោយឧបេក្ខា ហើយនឹងបរិនិព្វាន ឃានិន្ទ្រិយ របស់សត្វទាំងនោះ នឹងកើតឡើង ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វទាំងឡាយ ក្រៅនេះ នឹងកើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព ហើយនឹងបរិនិព្វាន សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វទាំងឡាយ ក្រៅនេះ នឹងកើតឡើងផង ឃានិន្ទ្រិយ នឹងកើតឡើងផង។
ID: 637827170072275152
ទៅកាន់ទំព័រ៖