ព្រះត្រៃបិដក ភាគ ៩២
មនិន្ទ្រិយ របស់សត្វទាំងឡាយ ក្រៅនេះ នឹងកើតឡើងផង ឃានិន្ទ្រិយ នឹងកើតឡើងផង។
[៤៧៣] ឥត្ថិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ស្រ្តីទាំងឡាយណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន ឥត្ថិន្ទ្រិយ របស់ស្រ្តីទាំងនោះ នឹងកើតឡើង ឯបុរិសិន្ទ្រិយ របស់ស្រ្តីទាំងនោះ នឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់សត្វទាំងឡាយ ក្រៅនេះ នឹងកើតឡើងផង បុរិសិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បុរសទាំងឡាយណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន បុរិសិន្ទ្រិយ របស់បុរសទាំងនោះ នឹងកើតឡើង ឯឥត្ថិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់សត្វទាំងឡាយ ក្រៅនេះ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង ។
[៤៧៤] ឥត្ថិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វាន និងបុរសទាំងឡាយណា
ID: 637827170570100933
ទៅកាន់ទំព័រ៖