ព្រះត្រៃបិដក ភាគ ៩២
សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន ជីវិតិន្ទ្រិយ របស់បុរសទាំងនោះ នឹងកើតឡើង ឯឥត្ថិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់សត្វទាំងឡាយ ក្រៅនេះ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង។
[៤៧៥] ឥត្ថិន្ទ្រិយ របស់សត្វណា នឹងកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ស្រ្តីទាំងឡាយណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ចូលទៅកើតដោយឧបេក្ខា ហើយនឹងបរិនិព្វាន ឥត្ថិន្ទ្រិយ របស់ស្រ្តីទាំងនោះ នឹងកើតឡើង ឯសោមនស្សិន្ទ្រិយ របស់ស្រ្តីទាំងនោះ នឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់សត្វទាំងឡាយ ក្រៅនេះ នឹងកើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព ហើយនឹងបរិនិព្វាន និងបុរសទាំងឡាយណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ចូលទៅកើត ដោយសោមនស្ស ហើយនឹងបរិនិព្វាន សោមនស្សិន្ទ្រិយ របស់បុរសទាំងនោះ នឹងកើតឡើង ឯឥត្ថិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វទាំងឡាយ ក្រៅនេះ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង។
ID: 637827170796050230
ទៅកាន់ទំព័រ៖