ព្រះត្រៃបិដក ភាគ ៩២

 [៤៧៦] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ ស្រ្តី​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង ចូល​ទៅ​កើត ដោយ​សោមនស្ស ហើយនឹង​បរិនិព្វាន ឥត្ថិន្ទ្រិយ របស់​ស្រ្តី​ទាំងនោះ នឹង​កើតឡើង ឯឧបេ​ក្ខិន្ទ្រិយ របស់​ស្រ្តី​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឥត្ថិន្ទ្រិយ របស់​សត្វ​ទាំងឡាយ ក្រៅ​នេះ នឹង​កើតឡើង​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​រូបាវចរ​ភព និង​អរូបាវចរ​ភព ហើយនឹង​បរិនិព្វាន ទាំង​បុរស​ទាំងឡាយ​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​បុរិសភាព​នុ៎ះឯង ចូល​ទៅ​កើត​ដោយ​ឧបេក្ខា ហើយនឹង​បរិនិព្វាន ឧបេ​ក្ខិន្ទ្រិយ របស់​បុរស​ទាំងនោះ នឹង​កើតឡើង ឯឥត្ថិន្ទ្រិយ របស់​បុរស​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងឡាយ ក្រៅ​នេះ នឹង​កើតឡើង​ផង ឥត្ថិន្ទ្រិយ នឹង​កើតឡើង​ផង។
 [៤៧៧] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​រូបាវចរ​ភព និង​អរូបាវចរ​ភព ហើយនឹង​បរិនិព្វាន
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637827171019487765
ទៅកាន់ទំព័រ៖