ព្រះត្រៃបិដក ភាគ ៩២
និងបុរសទាំងឡាយណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន មនិន្ទ្រិយ របស់បុរសទាំងនោះ នឹងកើតឡើង ឯឥត្ថិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងឡាយ ក្រៅនេះ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង។
[៤៧៨] បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វាន និងស្ត្រីទាំងឡាយណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ នឹងកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់សត្វទាំងឡាយ ក្រៅនេះ នឹងកើតឡើងផង បុរិសិន្ទ្រិយ នឹងកើតឡើងផង។
[៤៧៩] បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បុរសទាំងឡាយណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ចូលទៅកើតដោយឧបេក្ខា ហើយនឹងបរិនិព្វាន បុរិសិន្ទ្រិយ របស់បុរសទាំងនោះ នឹងកើតឡើង
ID: 637827171268081501
ទៅកាន់ទំព័រ៖