ព្រះត្រៃបិដក ភាគ ៩២
និងស្ត្រីទាំងឡាយណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ចូលទៅកើត ដោយឧបេក្ខា ហើយនឹងបរិនិព្វាន ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងឡាយ ក្រៅនេះ នឹងកើតឡើងផង បុរិសិន្ទ្រិយ នឹងកើតឡើងផង។
[៤៨១] បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ សត្វទាំងឡាយណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វាន និងស្ត្រីទាំងឡាយណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន មនិន្ទ្រិយ របស់សត្វទាំងនោះ នឹងកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងឡាយ ក្រៅនេះ នឹងកើតឡើងផង បុរិសិន្ទ្រិយ នឹងកើតឡើងផង។
[៤៨២] ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បច្ឆិមចិត្តដែលប្រកបដោយឧបេក្ខា នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ នឹងកើតឡើង ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ
ID: 637827171717635906
ទៅកាន់ទំព័រ៖