ព្រះត្រៃបិដក ភាគ ៩២

ជីវិតិន្ទ្រិយ របស់​សត្វ​ទាំងឡាយ ក្រៅ​នេះ នឹង​កើតឡើង​ផង សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ អើ។
 [៤៨៣] ជីវិតិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ បច្ឆិម​ចិត្ត​ដែល​ប្រកបដោយ​សោមនស្ស នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា ជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ជីវិតិន្ទ្រិយ របស់​សត្វ​ទាំងឡាយ ក្រៅ​នេះ នឹង​កើតឡើង​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ អើ។
 [៤៨៤] ជីវិតិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ អើ។
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 637827171965601236
ទៅកាន់ទំព័រ៖