ព្រះត្រៃបិដក ភាគ ៩២

មនិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ មនិន្ទ្រិយ របស់​សត្វ​ទាំងឡាយ ក្រៅ​នេះ នឹង​កើតឡើង​ផង សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង​ផង។
 [៤៨៧] ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​សោមនស្ស នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា មនិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ មនិន្ទ្រិយ របស់​សត្វ​ទាំងឡាយ ក្រៅ​នេះ នឹង​កើតឡើង​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​កើតឡើង​ផង។
 [៤៨៨] សទ្ធិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង បញ្ញិ​ន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង សទ្ធិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ អើ។
 [៤៨៩] បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ អើ។
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637827172540288759
ទៅកាន់ទំព័រ៖