ព្រះត្រៃបិដក ភាគ ៩២

 [៤៩០] ចក្ខុន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា សោ​តិ​ន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត សោ​តិ​ន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៤៩១] ចក្ខុន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ នឹង​កើតឡើង ក្នុង​រូបាវចរ​ភព​នោះ ឯឃា​និ​ន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ នឹង​កើតឡើង​ផង ឃា​និ​ន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​កាមាវចរ​ភព​នោះ។ មួយទៀត ឃា​និ​ន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៤៩២] ចក្ខុន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា ឥត្ថិន្ទ្រិយ។បេ។ បុរិ​សិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ នឹង​កើតឡើង ក្នុង​រូបាវចរ​ភព​នោះ ឯបុរិ​សិន្ទ្រិយ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ នឹង​កើតឡើង​ផង បុរិ​សិន្ទ្រិយ នឹង​កើតឡើង​ផង ក្នុង​កាមាវចរ​ភព​នោះ។ មួយទៀត បុរិ​សិន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 637827172796714862
ទៅកាន់ទំព័រ៖