ព្រះត្រៃបិដក ភាគ ៩២
[៤៩៣] ចក្ខុន្ទ្រិយ នឹងកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ នឹងកើតឡើង ក្នុងអសញ្ញសត្វ និងអរូបភពនោះ ឯចក្ខុន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ នឹងកើតឡើងផង ចក្ខុន្ទ្រិយ នឹងកើតឡើងផង ក្នុងបញ្ចវោការភពនោះ។
[៤៩៤] ចក្ខុន្ទ្រិយ នឹងកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត សោមនស្សិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។
[៤៩៥] ចក្ខុន្ទ្រិយ នឹងកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត ឧបេក្ខិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ នឹងកើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ នឹងកើតឡើង ក្នុងអរូបភពនោះ ឯចក្ខុន្ទ្រិយ នឹងមិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ចក្ខុន្ទ្រិយ នឹងកើតឡើងផង ក្នុងបញ្ចវោការភពនោះ។
ID: 637827173035464891
ទៅកាន់ទំព័រ៖